ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របី
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
91

ថ្ងៃចន្ទ ០៥​រោច​ ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត  បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របី សរុបចំនួន ៨២៣ក្បាល ក្នុងនោះសារទឹកចំនួន ២៧០ក្បាល និងអុតក្តាមចំនួន ៥៥៣ក្បាល នៅតាមបណ្តាស្រុកចំនួន០៣ ក្នុងខេត្តតាកែវ ដែលជាលទ្ធផល៖

-ក្រុមទី០១ មានមន្ត្រីការិយាល័យចំនួន ០៦រូប ដឹកនាំដោយលោក ថៃ លី ប្រធានការិយាល័យ បានចូលរួមបើកយុទ្ធនាការនៅភូមិគោកគ្រោះ ឃុំគោកព្រិច ស្រុកគិរីវង់ ចាក់បានគោសរុបចំនួន ២៥៨ក្បាល ក្នុងនោះអុតក្តាម បានចំនួន ១៦៩ក្បាល និងសារទឹកបានចំនួន ៨៩ក្បាល ស្ថិតក្រោមអធិបតីភាពលោក ទេព កន អភិបាលរងនៃគណៈអភិបាលស្រុកគិរីវង្ស លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងលោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមានកិច្ចសហការពីសំណាក់លោក អ៊ូច ឡា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកគិរីវង្ស និងសហការី និងលោកលោកស្រីអាជ្ញាធរភូមិឃុំ។

-ក្រុមទី០២ មានមន្ត្រីការិយាល័យចំនួន ០៥រូប សហការជាមួយលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកកោះអណ្តែត បានបើកយុទ្ធនាការនៅភូមិរមេញជើង ឃុំរមេញ បានសរុបចំនួន ៥០៧ក្បាល ក្នុងនោះសារទឹក ១២៣ក្បាល និងអុតក្តាម ១១៣ក្បាល ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ពេទ្យសត្វភូមិ សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានភូមិភាគតេជោសែនតាកែវចំនួន ១០រូប។

-ក្រុមទី០៣ មានមន្ត្រីការិយាល័យចំនួន ០២រូប សហការជាមួយលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបូរីជលសារ និងសហការី បានបើកយុទ្ធនាការនៅភូមិគោកពោធិ៍ ឃុំបូរីជលសារ ស្រុកបូរីជលសារ ចាក់បានវ៉ាក់សាំងសារទឹកគោសរុបចំនួន ៥៨ក្បាល។ ក្នុងពេលនោះក៏មានការចែកជូនថ្នាំសម្លាប់មេរោគ ប្លឺមេទីឡែន និងម្ជុលសឺរ៉ាំងទុកសម្រាប់កសិករប្រើប្រាស់ផងដែរ។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter