ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី និងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ០៥ កញ្ញា ២០២០
144

ថ្ងៃសុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី និងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំរបស់កម្មវិធី ASPIRE មកពីបណ្តាក្រុង/ស្រុកទាំង ១០ របស់ខេត្តតាកែវ នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួចបានបន្តចុះសំណេះសំណាល និងធ្វើសម្ភាសន៍ជាមួយពេទ្យសត្វភូមិចំនួន ០៨រូប មកពីបណ្តាភូមិក្នុងឃុំខ្វាវ ស្រុកទ្រាំង ក្នុងគោលបំណងដើម្បីស្វែងយល់ពីចំណេះដឹង ឥរិយាបថ និងការអនុវត្តន៍ (KAP) ទាក់ទងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក។ 

ចំនួនអ្នកចូលទស្សនា
Flag Counter