វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ថែទាំគ្រឿងយន្តកសិកម្ម
ចេញ​ផ្សាយ ០៥ កញ្ញា ២០២០
69

ថ្ងៃព្រហស្បតិ៍ ១ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០

នាយកដ្ឋានវិស្វកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ថែទាំគ្រឿងយន្តកសិកម្ម ដោយមានការគាំទ្រពីគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន។ វគ្គនេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់/ស្រី៣នាក់ មកពីសហគមន៍កសិកម្មចំនួន ៥គឺៈ
-សហគមកសិកម្មន៍ត្រពាំងក្រញូង 
-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ 
-សហគមកសិកម្មន៍ស្លាគូ 
-សហគមកសិកម្មន៍ស្តុកស្តម 
-សហគមន៍កសិកម្មកំពែងសុខសែនសំបូរ។ វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង លោក សេង សាវ៉ាត អនុប្រធាននាយកដ្ឋានវិស្វកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter