ប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្តចុះណែនាំលើការគ្រប់គ្រងស្តុកស្រូវពូជ ពិភាក្សាលើផែនការផលិតកម្មស្រូវពូជសែនក្រអូបក្នុងរដូវវស្សា
ចេញ​ផ្សាយ ០៥ កញ្ញា ២០២០
123

ថ្ងៃពុធ ១៥ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica)  ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៣រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិ ចុះណែនាំលើការគ្រប់គ្រងស្តុកស្រូវពូជ ពិភាក្សាលើផែនការផលិតកម្មស្រូវពូជសែនក្រអូបក្នុងរដូវវស្សា វាស់វែងកំណត់ទំហំស្រែផលិតពូជផ្ការំដួល ដាក់លេខកូដស្រែ ពិនិត្យស្ថានភាពស្រែផលិតស្រូវពូជផ្ការំដួល និងរៀបចំឯកសារ ក្រោយពីប្រមូលផល និងការរៀបចំសំអាតស្រូវពូជសែនក្រអូប នៅសហគមន៍កសិកម្មអូរសារាយ ឃុំអូរសារាយ ស្រុកត្រាំកក់ ។  សម្រាប់ស្រូវពូជ សែនក្រអូបប្រមូលផលនៅដើមរដូវ (ទិន្នន័យបណ្ដោះអាសន្ន បរិមាណស្រូវស្រស់ ស្មើនឹង ១៧.៣៧៦តោន សំណើម 23 %)

ចំនួនអ្នកចូលទស្សនា
Flag Counter