ថ្ងៃអង្គារ ១៤ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០
ក្រុមការងារអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចូលរួមវគ្គបណ្តុះបណ្តាលពិគ្រោះយោបល់ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២១ របស់គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន ក្រោមអធិបតីភាព លោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CFAVC។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅសណ្ឋាគារ អេរ៉ា ភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម