អមដំណើរប្រតិភូ ពិនិត្យបណ្តុំកសិកម្មចម្រុះ នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម
ចេញ​ផ្សាយ ០២ កញ្ញា ២០២០
110

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវ និងមន្ត្រីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចូលរូមប្រជុំជាមួយប្រតិភូគណៈកម្មាធិការដឹកនាំ និងតម្រង់ទិសកម្មវិធី ASPIRE ដឹកនាំដោយ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកប្រធាន និងសហការីបានអមដំណើរប្រតិភូ ពិនិត្យបណ្តុំកសិកម្មចម្រុះ នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter