ពិនិត្យរោងចក្រផលិត និងកែច្នៃទឹកដោះគោ កសិដ្ឋានគិរីសួគ៌
ចេញ​ផ្សាយ ០២ កញ្ញា ២០២០
57

ថ្ងៃចន្ទ ១៣ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវ រួមនិងលោក ខាន់ សុខា អភិបាលរងខេត្ត រួមនឹងសហការី បានអមដំណើរឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ពិនិត្យរោងចក្រផលិត និងកែច្នៃទឹកដោះគោ កសិដ្ឋានគិរីសួគ៌ (Kirisu Farm, Modern Dairy in Cambodia) របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ដែលជាក្រុមហ៊ុនធំជាងកែទី១ ក្នុងប្រទេសកម្ពុជា មានទីតាំងនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ គួរអោយកត់សំគាល់ដែរថាៈ រោងចក្រនេះ បានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០១៩ តាមរយៈការជួលដីដើម្បីធ្វើដំណើរការរោងចក្រ ដោយមានមេគោសរុបចំនួន ៥៦៨ក្បាល ក្នុងនោះកើតកូនបានចំនួន ១៥០ក្បាល ហើយមេកំពុងរឺតទឹកដោះមានចំនួន ៣០០ក្បាល ដែលមានលទ្ធភាពផលិតទឹកដោះប្រមាណ ២០លីត្រ ក្នុងមួយក្បាល ក្នុងមួយថ្ងៃ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter