ថ្ងៃសុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០
ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ឈឹម ណែម អនុប្រធានការិយាល័យ និងក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេសនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោក គា ផា អនុប្រធាននាយកដ្ឋាន បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងការដាំដំណាំចំណីសត្វ នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតីភាពលោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង ដោយមានការចូលរួមពីសំណាក់អស់លោកលោកស្រីជាក្រុមប្រឹក្សាស្រុក ក្រុមការងារការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរភូមិឃុំ និងកសិករចូលរួមសរុបចំនួន ៣០នាក់ ស្រី ១០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម