មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំសំណេះសំណាល និងបង្ហាញពីលទ្ធផលអនុវត្តបានក្នុងវិស័យកសិកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ
ចេញ​ផ្សាយ ០២ កញ្ញា ២០២០
81

ថ្ងៃសុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំសំណេះសំណាល និងបង្ហាញពីលទ្ធផលអនុវត្តបានក្នុងវិស័យកសិកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីកសិកម្ម និងលោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញខេត្ត សរុបចំនួនអ្នកចូលរួម ១៩នាក់ ស្រី ២នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍អោយមានការជំរុញលើផលិតកម្មស្បៀង(ស្រូវ បន្លែ)ក្នុងពេលបច្ចុប្បន្នដែលកំពុងជួបប្រទះជម្ងឺ Covid 19 និងធ្វើការសិក្សាអោយបានច្បាស់លើស្ថិតិលំអិតពីអ្នកទទួលផលផ្ទាល់ និងប្រយោល គ្រប់វិស័យកសិកម្ម បើប្រៀបជាមួយនឹងកសិករសរុបទូទាំងខេត្ត ដែលបានទទួលផលប្រយោជន៍ពីការជួយគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈថ្នាក់ជាតិនិងក្រោមជាតិ គាំទ្រពីអង្គការ និងដៃគូរអភិវឌ្ឍន៍នានា។

ចំនួនអ្នកចូលទស្សនា
Flag Counter