បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របី
ចេញ​ផ្សាយ ២៨ សីហា ២០២០
116

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបូរីជលសារ និងស្រុកកោះអណ្តែតបានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីបានសរុបចំនួន ៥០៧ក្បាល ដែលក្នុងនោះស្រុកបូរីជលសារធ្វើនៅភូមិអង្គក្រូច និងភូមិស្នាយដូច ឃុំបូរីជលសារ សរុបចំនួន ២១៣ក្បាល (ក្របី ៥៨ក្បាល) ចំណែកស្រុកកោះអណ្តែតធ្វើវ៉ាក់សាំងនៅភូមិដើមច័ន្ទ ឃុំរមេញ សរុបចំនួន ២៩៤ក្បាល។ កម្មវិធីវ៉ាក់សាំង ក៏មានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ពេទ្យសត្វភូមិ សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានភូមិភាគតេជោសែនតាកែវ ចំនួន ១០រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter