ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចុះប្រជុំពិភាក្សាជាមួយគណៈកម្មាធិការ សហគមន៍កសិកម្មរនាមសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង
ចេញ​ផ្សាយ ២៨ សីហា ២០២០
67

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

លោក អ៊ុច សេវាន្ធី ជាមន្ត្រីរដ្ឋបាល និងទីផ្សារ នៃអនុកម្មវិធីអេស្ប៉ាយ (ASPIRE) ខេត្តតាកែវ និងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានចុះប្រជុំពិភាក្សាជាមួយគណៈកម្មាធិការ សហគមន៍កសិកម្មរនាមសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និងមានគណៈកម្មាធិការចូលរួមចំនួន ៧នាក់ ស្រី ២នាក់ និងភ្នាក់ងារផ្សព្វផ្សាយឃុំរនាម ១នាក់។ កិច្ចប្រជុំបានពិភាក្សាលើ ដំណើរការការប្រតិបត្តិការមុខរបរទីផ្សារមាន់ស្រែ បញ្ហាប្រឈមរបស់សហគមន៍កសិកម្ម និងរបស់ក្រុមផលិត និងធ្វើការពិភាក្សាកំណត់នូវតម្រូវការរបស់សហគមន៍កសិកម្ម និងតម្រូវការរបស់ក្រុមផលិតដែលជាសមាជិកសហគមន៍កសិកម្ម។ ជាលទ្ធផលសហគមន៍កសិកម្មមានតម្រូវការក្នុងការគាំទ្រដល់ការពង្រីកទីផ្សារមាន់ ដើម្បីឆ្លើយតបទៅនឹងទំហំនៃផលិតកម្មនាពេលបច្ចុប្បន្ន និងតម្រូវការផ្នែកបច្ចេកទេស និងដើមទុនដល់សមាជិកក្រុមផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter