ចុះពិនិត្យការលូតលាស់សន្ទូងស្រែបង្ហាញ កសិករ ខាន់វិជ្ជា ចាប្រធានសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូសារ៉ាយ ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៨ សីហា ២០២០
96

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកម្មខេត្ត នឹងជាមន្រី្តអង្គភាពអនុវត្តគម្រោង PPIU/TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរបរិស្ថាន  CFAVC សហការជាមួយលោក អ៊ុក មករា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)  ចុះពិនិត្យការលូតលាស់សន្ទូងស្រែបង្ហាញ កសិករ ខាន់វិជ្ជា ចាប្រធានសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូសារ៉ាយ ស្រុកត្រាំកក់។ ជាលទ្ធផល  សន្ទូងមានការរលូតលាស់យឺត និងជួបការរាំងស្ងួត ព្រមទាំងងាប់ដោយកន្លែង ដោយសារសំណាបមានសភាពអន់មុនយកទៅស្ទូង។  លោកនាយកវិទ្យាស្ថាន  បានផ្តល់អានុសាសន៍ឲ្យម្ចាស់ស្រែបូមទឹកដាក់ដើម្បីចិញ្ចឹមសន្ទូង និងបន្តតាមដាន។

ចំនួនអ្នកចូលទស្សនា
Flag Counter