បន្តចូលរួមវគ្គបណ្តុះបណ្តាលរំលឹកស្តីពី “អេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជា សម្រាប់សិក្ខាជំនាន់ទី១ ៧” នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ខេត្តកំពង់ចាម
ចេញ​ផ្សាយ ២៨ សីហា ២០២០
45

ថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០២រូប បានបន្តចូលរួមវគ្គបណ្តុះបណ្តាលរំលឹកស្តីពី “អេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជា សម្រាប់សិក្ខាជំនាន់ទី១ ៧” នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ខេត្តកំពង់ចាម រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) តាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) ដោយមានជំនួយថវិកាពី DTRA-BTRP សហរដ្ឋអាមេរិក។ កម្មវិធីនេះសម្របសម្រួលដោយលោកបណ្ឌិត ហ៊ល ដាវុន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ការិយាល័យជំនាញ និងមន្ត្រីអតីតសិក្ខាកាម CAVET សរុបប្រមាណ ៥០នាក់ មកពីបណ្តារាជធានីខេត្តទាំង២៥។

 

ចំនួនអ្នកចូលទស្សនា
Flag Counter