ចុះយកសំណាកឈាមជ្រូកចំនួន ២០ក្បាល នៅទីសត្តឃាតក្រុងដូនកែវ
ចេញ​ផ្សាយ ២៨ សីហា ២០២០
66

ថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំសហការី ០៣រូប ចុះយកសំណាកឈាមជ្រូកចំនួន ២០ក្បាល នៅទីសត្តឃាតក្រុងដូនកែវ រួចផ្ញើទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងគោលបំណងដើម្បីអង្កេតតាមដានជំងឺឆ្លង និងរកអង់ទីករ ក្នុងក្របខណ្ឌគម្រោង PigfluCam+។

ចំនួនអ្នកចូលទស្សនា
Flag Counter