ចុះទៅពិនិត្យការលូតលាស់សន្ទូងស្រែបង្ហាញនៅភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៧ សីហា ២០២០
133

ថ្ងៃអង្គារ ៧ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០

 

លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកម្ម និងជាមន្រី្តអង្គភាពអនុវត្តគម្រោងខេត្ត PPIU/TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន  CFAVC បានចុះទៅពិនិត្យការលូតលាស់សន្ទូងស្រែបង្ហាញនៅភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ ជាលទ្ធផលឃើញថាៈ សន្ទូងមានការរលូតលាស់យឺត និងជួបការរាំងស្ងួត ព្រមទាំងងាប់ដោយកន្លែង ដោយសារសំណាបមានសភាពអន់ និងមានជម្ងឺមុនយកទៅស្ទូង។ ចំណែកឯស្រូវពង្រោះពូជផ្ការំដួល របស់សហគមន៍អូរសារាយគ្រោងផលិតសម្រាប់លក់ក៏បានជួបប្រទះជម្ងឺប្លាស់ធ្ងន់ធ្ងរ ខូចខាតប្រហែល ៤០ភាគរយ ផងដែរ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter