អមដំណើរ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងគណៈប្រតិភូចុះពិនិត្យសហគមន៍ភ្ញាស់ពងទាកូន នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៧ សីហា ២០២០
57

ថ្ងៃអង្គារ ៧ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងគណៈប្រតិភូចុះពិនិត្យសហគមន៍ភ្ញាស់ពងទាកូន នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ពិនិត្យកសិដ្ឋានចម្រុះលោក រស់ ម៉ៅ ព្រមទាំងបានពិនិត្យការផលិតជី ៧៣៣ (ដីដំបូក ៧ធុង ជីអង្កាម ៣ធុង និង លាមកគោក្រៀម ៣ធុង) ដំណាំបន្លែ និងចិញ្ចឹមសត្វតាមធម្មជាតិ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ និងពិនិត្យកសិដ្ឋានភ្ញាស់ និងចិញ្ចឹមបង្កង របស់លោក ព្រំ វ៉ាត នៅភូមិព្រៃសំបួរ ស្រុកអង្គរបូរី ខេត្តតាកែវ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter