វគ្គបណ្តុះបណ្តាលរំលឹកស្តីពី “អេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជា សម្រាប់សិក្ខាកាមជំនាន់ទី១-៧”
ចេញ​ផ្សាយ ២៧ សីហា ២០២០
62

ថ្ងៃចន្ទ ៦ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកស្តីពី “អេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជា សម្រាប់សិក្ខាកាមជំនាន់ទី១-៧” នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ខេត្តកំពង់ចាម រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) តាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) ក្រោមជំនួយថវិការបស់ DTRA-BTRP សហរដ្ឋមេរិក។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ ដោយក្នុងនោះក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ការិយាល័យជំនាញ និងមន្ត្រីអតីតសិក្ខាកាម CAVET សរុបប្រមាណ ៥០នាក់ មកពីបណ្តារាជធានីខេត្តទាំង២៥។

ចំនួនអ្នកចូលទស្សនា
Flag Counter