ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របី នៅភូមិអូរពោធិ៍ ឃុំសំបួរ
ចេញ​ផ្សាយ ១៤ សីហា ២០២០
182

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របី នៅភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង បានសរុបចំនួន ៥០៧ក្បាល ក្នុងនោះគោ ២៣៧ក្បាល ក្របី ២៧០ក្បាល ស្ថិតក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមពីលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមានកិច្ចចូលរួមសហការពីអស់លោកលោកស្រីក្រុមប្រឹក្សាស្រុកទ្រាំង ក្រុមការងារការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង សាស្ត្រាចារ្យ និងនិស្សិតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ អាជ្ញាធរមូលដ្ឋានភូមិឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ នាឱកាសនោះក៏មានចែកថ្នាំសម្លាប់មេរោគជូនកសិករទុកសម្រាប់ប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter