ផ្នែករដ្ឋបាលជលផលអង្គរបូរី ប្រចាំស្នាក់ការស្លែងបានដឹកនាំកម្លាំងសហការជាមួយសហគមន៍នេសាទ បាស្រែ សរុប កម្លាំងចំនួន ០៤រូប បានបង្ក្រាបបទល្មើសនេសាទ
ចេញ​ផ្សាយ ១៤ សីហា ២០២០
149

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

លោក អុឹម ផាត នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី ប្រចាំស្នាក់ការស្លែងបានដឹកនាំកម្លាំងសហការជាមួយសហគមន៍នេសាទ បាស្រែ សរុប កម្លាំងចំនួន ០៤រូប បានបង្ក្រាបបទល្មើសនេសាទ រួមមានវត្ថុតាង៖
-សៃយ៉ឺនស្បៃមុងចំនួន ០៤ មាត់លូ
-របាំងស្បៃមុងប្រវែង ១០០ ម៉
-បង្គោលឬស្សីចំនួន ៣០ ដើម
-លបប្រើស ១០០ ឬលបកន្ទុយកណ្តុរ ចំនួន ៣០ គ្រឿង។ វត្ថុតាងបានដុតបំផ្លាញចោល នៅចំណុចប្រឡាយលេខ ១៨  ឃុំបាស្រែ ស្រុកអង្គរបូរី និងចំណុចកំពង់ដើមសង្កែស្ថិតក្នុងឃុំអង្គាញ់ ស្រុកព្រៃកប្បាស។

ចំនួនអ្នកចូលទស្សនា
Flag Counter