ប្រជុំត្រួតពិនិត្យសកម្មភាពឡជីវឧស្មន័ និងពិភាក្សាពីផែនការថវិកាសម្រាប់អនុវត្ត ក្នុងឆ្នាំ២០២០
ចេញ​ផ្សាយ ១៣ សីហា ២០២០
133

ថ្ងៃពុធ ៨ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានប្រជុំត្រួតពិនិត្យសកម្មភាពឡជីវឧស្មន័ និងពិភាក្សាពីផែនការថវិកាសម្រាប់អនុវត្ត ក្នុងឆ្នាំ២០២០ ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  នឹងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ដោយមានការសម្របសម្រួលពីលោកទីប្រឹក្សាគម្រោង CS2 ព្រមទាំងមានការចូលរួមពីមន្រ្តី PPIU សរុបអ្នកចូលរួមចំនួន ៨នាក់ ស្រី ១នាក់។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ព្រមទាំងមានការចូលរួមពីលោកស្រី ហង់ ណាវី ប្រធានការិយាល័យកសិឧស្សាហកម្មនិងមន្រ្តី និងតំណាងការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម តំណាងសហគមន៍កសិកម្មសរុបអ្នកចូលរួមចំនួន ២៧នាក់ ស្រី៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter