បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របី
ចេញ​ផ្សាយ ១៣ សីហា ២០២០
89

ថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកកោះអណ្តែត និងស្រុកអង្គរបូរី និងសហការី បានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីបានសរុបចំនួន ១៧៨ក្បាល ដែលក្នុងនោះស្រុកកោះអណ្តែតចាក់នៅភូមិពោធិ៍ ឃុំពេជសារ បានចំនួន ១១៥ក្បាល និងស្រុកអង្គរបូរីចាក់នៅភូមិធ្លកយល់ ឃុំពន្លៃ បានចំនួន ៦៣ក្បាល ក្រោមកិច្ចសហការពីអាជ្ញាធរភូមិឃុំ និងពេទ្យសត្វភូមិ ហើយក៏មាននិស្សិតចំនួន ១២នាក់ ស្រី០៤នាក់ មកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានចូលរួមក្នុងគោលបំណងដើម្បីយកចំណេះដឹង និងបទពិសោធន៍អនុវត្តជាក់ស្តែង។ នាឱកាសនោះក៏មានការចែកជូនថ្នាំប្លឺមេទីឡែន និងម្ជុលស៊ឺរ៉ាំងដល់កសិករ និងពេទ្យសត្វភូមិទុកសម្រាប់ប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter