ក្រុមការងារមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU/TAK ចំនួន ៤នាក់ នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរបរិស្ថាន CFAVC បានចុះទៅបើកវគ្គប្រជុំផ្សព្វផ្សាយ
ចេញ​ផ្សាយ ១៣ សីហា ២០២០
158

ថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

ក្រុមការងារមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU/TAK ចំនួន ៤នាក់ នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរបរិស្ថាន  CFAVC បានចុះទៅបើកវគ្គប្រជុំផ្សព្វផ្សាយក្រុមតូច ៣វគ្គ នៅសហគមន៍កសិកម្ម ស្តុកស្តម្ភ ស្ថិតភូមិត្រពាំងស្តុក ឃុំតាំយ៉ាប ស្រុកព្រៃកប្បាស សហគមន៍កសិកម្ម ចំប៉ាព្រៃផ្តៅ ភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស និងសហគមន៍កសិកម្មអមតៈខ្វាវ ឃុំខ្វាវ ស្រុកសំរោង បានសំភាសសមាជិកសហគមន៍ដែលមានបំណងជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍បានចំនួន៥នាក់ និងអ្នកចាប់អារម្មណ៍ចំនួន ៧នាក់ ដោយអ្នកចូលរួមសរុបចំនួន ៥៩នាក់ ស្រី ៣០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter