ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត ចុះពិនិត្យស្ថានភាពស្រែបង្ហាញ
ចេញ​ផ្សាយ ១៣ សីហា ២០២០
71

ថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៣រូប ចុះអនុវត្តលើការងារមួយចំនួនដូចខាងក្រោម ៖
   - ពិនិត្យស្ថានភាពស្រែបង្ហាញ
   - ការសំអាតស្មៅ
   - ពិនិត្យស្ថានភាពជម្ងឺលើដំណាំស្រូវ
   - ការកាត់ពូជលាយ
   - ការបាចជីបំប៉នលើកទី២
   - ការគ្រប់គ្រងទឹកក្នុងស្រែឲ្យបានសមស្រប  នៅភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ។ ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រីប្រធានបានផ្ដល់អនុសាសន៍ល្អៗ ណែនាំដល់កសិករ រាល់បច្ចេកទេសលើការគ្រប់គ្រង ថែទាំដំណាំស្រូវ និងការប្រើប្រាស់ជីអាសូត (អ៊ុយរ៉េ) អោយបានសមស្រប និងមានប្រសិទ្ធិខ្ពស់លើដំណាំស្រូវ ។

ចំនួនអ្នកចូលទស្សនា
Flag Counter