បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជីគីមីប្រកបដោយប្រសិទ្ធភាពលើដំណាំស្រូវ
ចេញ​ផ្សាយ ១៣ សីហា ២០២០
70

ថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

មន្ត្រីរដ្ឋទីផ្សារ និងមន្ត្រីជំនួយការ នៃអនុកម្មវិធី ASPIRE ខេត្ត បានចុះបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជីគីមីប្រកបដោយប្រសិទ្ធភាពលើដំណាំស្រូវ ដែលជាសកម្មភាពរបស់វិធីសាស្រ្ត ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន (PPP) នៅឃុំកំពែង ស្រុកព្រៃកប្បាស ដោយមានកសិករជាសមាជិកបណ្ដុំអាជីវកម្មស្រូវចូលរួមសរុបចំនួន ៣៥នាក់ ស្រី ៩នាក់ ក្រោមធិបតីភាពលោកជំទប់ឃុំកំពែង និងសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ។ សិក្ខាសាលាផ្សព្វផ្សាយនេះ បានផ្តល់ដល់សិក្ខាកាមនូវ មេរៀនបច្ចេកទេសផលិតកម្មដំណាំស្រូវ និងការចុះត្រួតពិនិត្យជាក់ស្ដែងនៅស្រែបង្ហាញ។

ចំនួនអ្នកចូលទស្សនា
Flag Counter