ផ្នែករដ្ឋបាលជលផលអង្គរបូរី សហការជាមួយសង្កាត់រដ្ឋបាលជលផលគោកធ្លកចេញបង្ក្រាបបទល្មើសនេសាទ នៅចំណុចប្រឡាយលេខ ០៩ ភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី
ចេញ​ផ្សាយ ១៣ សីហា ២០២០
110

ថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

លោកនាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី សហការជាមួយសង្កាត់រដ្ឋបាលជលផលគោកធ្លកចេញបង្ក្រាបបទល្មើសនេសាទ នៅចំណុចប្រឡាយលេខ ០៩ ភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី ដោយដកហូតវត្ថុតាង រួមមាន៖
-អាគុយ ៤០ អំពែរ ចំនួន ៤ គ្រឿង
-អាំងវទ័រចំនួន ៤ គ្រឿង
-ដងឆក់ចំនួន ៤ គូរ
-កន្រ្តកស្ពាយ ចំនួន ៤
-ធុងប៉េត្រូចំនួន ២
វត្ថុតាងបានត្រូវដកហូតយកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលអង្គរបូរី ។

ចំនួនអ្នកចូលទស្សនា
Flag Counter