ប្រជុំពិភាក្សាការអនុវត្តសកម្មភាពឆ្នាំ២០២១ នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC
ចេញ​ផ្សាយ ១៣ សីហា ២០២០
65

ថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU បានប្រជុំពិភាក្សាការអនុវត្តសកម្មភាពឆ្នាំ២០២១ ជាមួយលោក ឌី គន្ធា ទីប្រឹក្សា CS2 នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។ កិច្ចប្រជុំបានពិភាក្សាលំអិតលើ៖
-ការបង្កើតក្រុមផលិតលើដំណាំដែលមានសក្តានុពល(សូវ ពោតក្រហម ដំឡូង និងស្វាយ) ដោយបានកំណត់បឋម ២ជំហ៊ាន ក្នុងការប្រជុំនេះ។

-ការរៀបចំសិក្ខាសាលាតាំងពិពណ៌ផលិតផលកសិកម្មរបស់សហគមន៍កសិកម្មគោលដៅ (AC) កម្រិតខេត្ត
-ការរៀបចំវេទិការធុរៈកិច្ចកសិកម្ម កំរិតខេត្ត
-រៀបចំប្រជុំពង្រាងផលិតកម្មកសិកម្មតាមកិច្ចសន្យា កំរិតខេត្ត
-រៀបចំវេទិការចុះហត្ថលេខារវាងវិស័យឯកជនជាមួយគម្រោង កំរិតខេត្ត
-រៀបចំកិច្ចប្រជុំគណៈកម្មធិការធុរៈកុច្ចកសិកម្ម កំរិតខេត្ត
-ពិភាក្សាការអភិវឌ្ឍន៍លើប្រពន្ធ័ផ្សព្វផ្សាយ 
-ការរៀបចំការបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មលើជំនាញៈ ភាពដឹកនាំ ការគ្រប់គ្រង ផែនការផលិតកម្ម ការគ្រប់គ្រងបញ្ជីស្នាម
-ទស្សនៈកិច្ចសិក្សា ក្រៅប្រទេស និង ក្នុងប្រទេស ។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter