ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីជូនកសិករ
ចេញ​ផ្សាយ ១១ សីហា ២០២០
156

ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីជូនកសិករចំនួន ២៦៣គ្រួសាររស់នៅភូមិព្រៃផ្អាវ និងភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង និងចាក់បានគោក្របីសរុបចំនួន ៧៨៦ក្បាល ក្នុងនោះសារទឹកបានចំនួន ៣៩២ក្បាល និងអុតក្តាមបានចំនួន ៣៩៤ក្បាល។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោក សោភ័ណ្ឌ ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកទ្រាំង និងលោក ថៃ  លី  ប្រធាន  ការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ដោយមានការចូលរួមសហការពីអស់លោកលោកស្រីជាក្រុមប្រឹក្សាស្រុក ក្រុមការងារការិយាល័យកសិកម្មធនធានធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានភូមិឃុំ។ នាឱកាសនោះក៏មានការចែកជូនថ្នាំសម្លាប់មេរោគទុកសម្រាប់កសិករប្រើប្រាស់ផងដែរ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter