អមដំណើរឯកឧត្ដមរដ្ឋមន្រ្តី និងមានការចូលរួមពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ចុះជួបកសិករ និងពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី និងកង្កែបរបស់លោក ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ១០ សីហា ២០២០
73

ថ្ងៃសៅរ៍ ៤ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តតាកែវ និងសហការីអមដំណើរឯកឧត្ដមរដ្ឋមន្រ្តី និងមានការចូលរួមពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ចុះជួបកសិករ និងពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី និងកង្កែបរបស់លោក ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ ស្រុកកោះអណ្តែត។ តាមការបញ្ជាក់របស់លោក ហ៊ឹម វន បានជម្រាបជូនឯកឧត្តម និងប្រតិភូថាៈ លោកមានកូនត្រីអណ្តែងរឹងអាយុម្ភៃថ្ងៃចំនួន ១៥ម៉ឺនកូន កូនកាត់ត្រីអណ្តែងទន់អាយុ២០ថ្ងៃចំនួន ១០ម៉ឺនកូន កូនត្រីឆ្ពិនចំនួន ២០ម៉ឺនកូន ត្រីកាបឥណ្ឌាចំនួន ៨ម៉ឺនកូន កង្ក្កែបមេ និងកូនចំនួន ៤ស្រះផ្លាស្ទិច និងបង្កងចិញ្ចឹមសាកល្បង ១ស្រះ ចំនួន១៥ ០០០កូន។ លោកក៏បានជម្រាបផងដែរថាក្នុងមួយខែលោកអាចរកចំណូលបានចន្លោះពី៨លាន ទៅ ១០លាន រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter