អមដំណើរឯកឧត្តម វេង សាខុន និងលោកជំទាវ និងគណៈប្រតិភូ ចុះជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មមាន់ និងពិនិត្យមើលកសិដ្ឋានភ្ញាស់កូនមាន់ កន ភារម្យ ស្ថិតក្នុងបណ្តុំអាជីវកម្មមាន់ នៅភូមិអូរផុត ឃុំអង្គរតាសោម ស្រុកត្រាំកក់
ចេញ​ផ្សាយ ១០ សីហា ២០២០
114

ថ្ងៃសៅរ៍ ៤ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរឯកឧត្តម វេង សាខុន និងលោកជំទាវ និងគណៈប្រតិភូ ចុះជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មមាន់ និងពិនិត្យមើលកសិដ្ឋានភ្ញាស់កូនមាន់ កន ភារម្យ ស្ថិតក្នុងបណ្តុំអាជីវកម្មមាន់ នៅភូមិអូរផុត ឃុំអង្គរតាសោម ស្រុកត្រាំកក់ ដែលបណ្តុំនេះ បានគាំទ្របច្ចេកទេសដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE។ បណ្តុំមាន់នេះ មានសមាជិកដំបូង ៣០នាក់ លោកស្រីប្រធានបណ្តុំបានទំនាក់ទំនងជាមួយកសិករផ្សេងៗទៀតក្នុងនិងក្រៅភូមិបានថែម ៤០នាក់ ទៀត សរុបសមាជិកបច្ចុប្បន្ន ៧០នាក់។ ក្នុងមួយខែក្រុមលោកស្រីផលិតបានពងមាន់ចំនួន ៧០ ០០០ពង ហើយភ្ញាស់បានកូនមាន់ប្រមាណ ៦០ ០០០កូន ដោយលក់ចេញក្នុងខេត្ត និងក្រៅខេត្តដោយកូនមាន់ទើបញាស់មានតម្លៃ ៣ ៥០០ ទៅ ៤ ០០០រៀល ក្នុង ១ក្បាល ចំណែកកូនមាន់អាយុ ២១ថ្ងៃ តម្លៃ ៦ ០០០រៀល ក្នុង ១ក្បាល។ សម្រាប់សមាជិកគាត់ម្នាក់អាចរកចំណូលបានប្រមាណ១ ៣០០ ០០០រៀល ក្នុង ១ខែ ចំណែកលោកស្រីអាចរកបានចំណូលច្រើនជាងគេដោយលោកស្រីមានមាន់មេ បា ទូរភ្ញាស់ពងបានច្រើន និងធ្វើអាជីវកម្មទូរភ្ញាស់ផ្ទាល់ខ្លួនថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter