ថ្ងៃសុក្រ ៣ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០
ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាមន្រី្តអង្គភាពអនុវត្តគម្រោង PPIU/TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរបរិស្ថាន CFAVC បានប្រជុំផ្សព្វផ្សាយក្រុមតូច ២ប្រជុំ នៅសហគមន៍កសិកម្មពន្លឺកសិករស្តិនៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង និង សហគមន៍កសិកម្ម ស្វាយរន្ធអមតៈ ភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង។ ជាលទ្ធផលមានអ្នកជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍បានចំនួន ៣នាក់ និងអ្នកចាប់អារម្មណ៍ចំនួន ១៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម