ប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៣រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិធ្វើការបណ្តុះបណ្តាលលើការត្រួតពិនិត្យគុណភាពទីវាល
ចេញ​ផ្សាយ ០៦ សីហា ២០២០
210

ថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៣រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិធ្វើការបណ្តុះបណ្តាលលើការត្រួតពិនិត្យគុណភាពទីវាល 
    - ស្មៅហាមឃាត់ក្នុងប្រពន្ធ័(QDS)
      + ស្មៅកន្ទុយក្ងេាក
      + ស្មៅបែកក្បាល
      + ស្មៅកក់ឆ័ត្រធំ 
    - ជំងឺហាមឃាត់ក្នុងប្រពន្ធ័(QDS)
      + ជម្ងឺប្លាស់
      + ជម្ងឺរលាកស្រទបស្លឹក
      + ជម្ងឺរលាកកកួរ 
    - ការកាត់ពូជលាយ 
ដល់កសិករផលិតស្រូវពូជសែនក្រអូប និងចុះអនុវត្តផ្ទាល់ នៅទីវាល (ស្រែផលិតកម្មពូជ) ជាក់ស្ដែង ដោយធ្វើការកាត់ពូជលាយ ដកស្មៅហាមឃាត់ ពិនិត្យស្ថានភាពជម្ងឺ ហាមឃាត់ ផងដែរ  និងបានត្រួតពិនិត្យស្ថានភាពស្រែផលិតកម្មស្រូវពូជផ្ការំដួលនៅសហគមន៍កសិកម្មអូរសារាយ ឃុំអូរសារាយ ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter