ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង ចុះពិនិត្យស្ថានភាពជំងឺគោចំនួន ០២ក្បាល ជូនកសិករ
ចេញ​ផ្សាយ ០៤ សីហា ២០២០
263

ថ្ងៃចន្ទ ១៤ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០

 

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង និងសហការី បានចុះពិនិត្យស្ថានភាពជំងឺគោចំនួន ០២ក្បាល ជូនកសិករ ០១គ្រួសារនៅភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ដែលជាលទ្ធផលឃើញមានគោញី ០១ក្បាលជួបប្រទះបញ្ហាជំងឺលើផ្លូវបន្តពូជ និងកូនគោ ០១ក្បាលមានបញ្ហាធ្លាក់ផ្ចិត (អ៊ែកនី) រួចលោកក៏បានធ្វើការព្យាបាលដោយការវះកាត់ និងចាក់ថ្នាំអង់ទីប្យូទិច ព្រមទាំងណែនាំដល់ម្ចាស់សត្វត្រូវអនុវត្តវិធានការអនាម័យ និងថែទាំអោយបានខ្ជាប់ខ្ជួន។ ក្នុងដំណើរនេះ ក៏មានការចូលរួមសហការពីលោក អូន ទូច សមាជិកក្រុមប្រឹក្សាស្រុកទ្រាំង និងពេទ្យសត្វភូមិឈើទាលភ្លោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter