ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកត្រាំកក់ បីចុះប្រមូលសំណាកឈាមជ្រូកចំនួន ៤៦ក្បាលនៅទីសត្តឃាតដ្ឋានចំនួន ០៣ទីតាំង ក្នុងស្រុកត្រំាកក់
ចេញ​ផ្សាយ ០៤ សីហា ២០២០
127

ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកត្រាំកក់ បានសហការជាមួយក្រុមការងារការិយាល័យអេពីដេមីសាស្ត្រ និងវិភាគព័ត៌មាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោក ឈឹម វុត្ថា អនុប្រធានទទួលបន្ទុក ដើម្បីចុះប្រមូលសំណាកឈាមជ្រូកចំនួន ៤៦ក្បាលនៅទីសត្តឃាតដ្ឋានចំនួន ០៣ទីតាំង ក្នុងស្រុកត្រំាកក់ ក្នុងគោលបំណងដើម្បីអង្កេតតាមដានជំងឺឆ្លង និងរកអង់ទីករ ក្នុងក្របខណ្ឌគម្រោង PigfluCam+។

ចំនួនអ្នកចូលទស្សនា
Flag Counter