ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចុះប្រមូលវត្ថុវិភាគសាច់ជ្រូកចំនួន ៦០វត្ថុវិភាគ
ចេញ​ផ្សាយ ០៤ សីហា ២០២០
178

ថ្ងៃចន្ទ ១៤ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយក្រុមការងារមន្ទីរពិសោធន៍បាក់តេរីសាស្ត្រ និងមីក្រុបសាស្ត្រនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) ដឹកនាំដោយលោកស្រី សុខ គាំ ប្រធានមន្ទីរពិសោធន៍ ដើម្បីចុះប្រមូលវត្ថុវិភាគសាច់ជ្រូកចំនួន ៦០វត្ថុវិភាគ ពីផ្សារចំនួន ០៤ រួមមានផ្សារដូនកែវ ផ្សារកំពង់ជ្រៃ ផ្សារអង្គតាសោម និងផ្សារត្រាំខ្នារ (ក្នុងមួយផ្សារយក ១៥វត្ថុវិភាគ) ក្នុងគោលបំណងសិក្សារកវត្តមានមេរោគក្នុងសាច់ជ្រូក ក្នុងក្របខណ្ឌគម្រោងសាច់ជ្រូកសុវត្ថិភាពសម្រាប់កម្ពុជា (SFFC)។

ចំនួនអ្នកចូលទស្សនា
Flag Counter