ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អមដំណើឯកឧត្តមអភិបាលខេត្តតាកែវ នាំយកប្រេងសាំង ១ ០០០លីត្រ ដើម្បីជួយធ្វើការបូមទឹកសង្រ្គោះស្រូវប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត ដោយសារខ្វះទឹក នៅក្នុងឃុំពត់ស ស្រុកបាទី ខេត្តតាកែវ
ចេញ​ផ្សាយ ០៣ សីហា ២០២០
96

ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានអមដំណើឯកឧត្តមអភិបាលខេត្តតាកែវ  និងឯកឧត្តម នួន បូផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពត់ស ស្រុកបាទី នាំយកប្រេងសាំង ១ ០០០លីត្រ ដើម្បីជួយធ្វើការបូមទឹកសង្រ្គោះស្រូវប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត ដោយសារខ្វះទឹក នៅក្នុងឃុំពត់ស ស្រុកបាទី ខេត្តតាកែវ  ដោយធ្វើការបូមពីចំនុចស្ថានីយ៍បូមទឹក សម្តេច តេជោ ហ៊ុន សែន  ទី៨។  ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បានពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ ព្រមទាំងសំណេះសំណាលជាមួយបងប្អូនកសិករចំនួន  ១៤០គ្រួសារ ព្រមទាំងបានផ្សព្វផ្សាយអោយបងប្អូនចូលរួមអនុវត្តតាមក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរាលដាលពីជម្ងឺ កូវិដ ១៩។ ក្នុងពេលនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់សារ៉ុងជូនគាត់ម្នាក់មួយ។ គិតមកទល់ពេលនេះប្រេងចំនួន ៣ ៣០០លីត្រ ត្រូវបានជួយសំរាប់បូមទឹកសង្រ្គោះស្រូវរបស់កសិករ ដោយទទួលបានពី ឯកឧត្តមអភិបាលខេត្ត ចំនួន ១ ០០០លីត្រ ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ១ ០០០លីត្រ ឯកឧត្ដម នួន បូផល ចំនួន ៧០០ លីត្រ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្តតាកែវ ចំនួន ៦០០លីត្រ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter