ការិយាល័យនីតិកម្មកសិកម្មខេត្ត បានបន្តចុះពិនិត្យដេប៉ូលក់ជីកសិកម្ម និងថ្នាំកសិកម្ម
ចេញ​ផ្សាយ ០៣ សីហា ២០២០
230

ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានបន្តចុះពិនិត្យដេប៉ូលក់ជីកសិកម្ម និងថ្នាំកសិកម្ម បានចំនួន ០៧ ដេប៉ូ ក្នុងនៅស្រុកព្រៃកប្បាស ចំនួន ០៣ដេប៉ូ និងស្រុកអង្គរបូរី ០៤ដេប៉ូ  ព្រមទាំងបានសរសើរផ្ទាល់មាត់ ៣ដេប៉ូ/៧ ដេប៉ូ។ ជាលទ្ធផល បានចេញលិខិតកែតម្រូវឲ្យធ្វើលិខិតអនុញ្ញាតអាជីវកម្មចំនួន ០៤ដេប៉ូ និងណែនាំផ្ទាល់មាត់ ០៣ដេប៉ូ។  ក្រុមការងារបានបន្តផ្សព្វផ្សាយច្បាប់ស្ដីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងវិធានសុវត្តិភាពក្នុងការធ្វើអាជីវកម្ម ដល់ដេប៉ូទាំង ៧ទីតាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter