ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្តចុះពិនិត្យស្ថានភាពស្រែបង្ហាញពូជស្រូវសែនក្រអូប នៅភូមិម៉ើនទំរង់ ឃុំស្រង៉ែ ស្រុកទ្រាំង
ចេញ​ផ្សាយ ០៣ សីហា ២០២០
185

ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

លោកស្រី ម៉ិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត និងមន្រ្តី ០១រូប បានចុះពិនិត្យស្ថានភាពស្រែបង្ហាញពូជស្រូវសែនក្រអូប នៅភូមិម៉ើនទំរង់ ឃុំស្រង៉ែ ស្រុកទ្រាំង។ ស្រែមានស្រូវដុះតិច ស្មៅកន្ទុយក្ងេាកដុះច្រើន ដូចនេះត្រូវបាញ់ថ្នាំកំចាត់ចេាល ហើយត្រូវព្រេាះឡេីងវិញ។ ចំណែកស្ថានភាពស្រែបង្ហាញពូជស្រូវសែនក្រអូប នៅភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ស្រែមានជម្ងឺប្លាស់ និងវីរុសតិចតួច មិនជាបញ្ហាអ្វីទេ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter