ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចុះប្រមូលសំណាកឈាមជ្រូកនៅទីសត្តឃាតដ្ឋានក្រុងដូនកែវ
ចេញ​ផ្សាយ ០៣ សីហា ២០២០
151

ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី ០១រូប បានចូលរួមសហការជាមួយក្រុមការងារការិយាល័យអេពីដេមីសាស្ត្រ និងវិភាគព័ត៌មាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោក ឈឹម វុត្ថា អនុប្រធានទទួលបន្ទុក ដើម្បីចុះប្រមូលសំណាកឈាមជ្រូកនៅទីសត្តឃាតដ្ឋានក្រុងដូនកែវ ក្នុងគោលបំណងដើម្បីអង្កេតតាមដានជំងឺឆ្លង និងរកអង់ទីករ ក្នុងក្របខណ្ឌគម្រោង PigfluCam+។

 

ចំនួនអ្នកចូលទស្សនា
Flag Counter