មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើកម្មវិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា លើការទិញលក់គ្រាប់ស្រូវពូជស្រស់(សើម) និងទិញលក់ស្រូវចំណីជាមួយសហគមន៍កសិកម្ម
ចេញ​ផ្សាយ ០៣ សីហា ២០២០
76

ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើកម្មវិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា  លើការទិញលក់គ្រាប់ស្រូវពូជស្រស់(សើម) និងទិញលក់ស្រូវចំណីជាមួយសហគមន៍កសិកម្ម ចំនួន ៣ ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោកស្រី ហង់ ណាវី ប្រធានការិយាល័យកសិឧស្សាហកម្មខេត្ត និង តំណាងការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត  និងការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត សរុបអ្នកចូលរួមចំនួន ២៤នាក់ ស្រី ៧នាក់។
សហគមន៍ទាំង បី នោះ រួមមាន៖
-សហគមន៍កសិកម្ម  អូរសារ៉ាយ
-សហគមន៍កសិកម្ម  ត្រពាំងក្រឡាញ់
-សហគមន៍កសិកម្ម  ភ្នំដំរីរមៀល

ចំនួនអ្នកចូលទស្សនា
Flag Counter