ប្រជុំឆ្លុះបញ្ចាំងស្តីពីវឌ្ឍនភាពសហភាពសហគមន៍កសិកម្មតាកែវមានជ័យ និងទិសដៅបន្ត ក្នុងស្រុកត្រាំកក់
ចេញ​ផ្សាយ ០៣ សីហា ២០២០
74

ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីវឌ្ឍនភាពសហភាពសហគមន៍កសិកម្មតាកែវមានជ័យ និងទិសដៅបន្ត ក្នុងស្រុកត្រាំកក់។ សហភាពសហគមន៍កសិកម្មកំពុងដំណើរការមុខរបរទីផ្សារលក់បន្លែ (សុវត្ថិភាព និង គ្រឿងទេស)  ក្នុងអតិតការិយាល័យកសិកម្មស្រុក។ 
សហភាពសហគមន៍មានទិសដៅបន្ត៖
• ជ្រើសរើសនាយកប្រត្តិបត្តិ ០១ រូប បុគ្គលិក ផ្នែកលក់ ០១ រូប រៀបចំក្រុមគណៈកម្មការ ចុះប្រមូលព័ត៌មានពីសក្តានុពលសហគមន៍លើផ្នែកផលិតកម្ម បន្លែ សត្វ...
• រៀបចំបង្កើតក្រុមផលិត និង ប្រធានតំបន់
• បង្កើតស្រស្តង់ផ្សព្វផ្សាយ និង ដាក់លក់ផលិតផលិតផលនៅខាងមុខទីស្នាក់ការ (ចាប់អនុវត្តបង្ហាញនៅថ្ងៃទី០៨ខែសីហាឆ្នាំ២០២០នេះ) និងកម្មវិធីប្រូម៉ូស៊ិនចុងសប្តាហ៍
• បែងចែកតួនាទី ភារកិច្ចស្វែងរកដៃគូទទួលទិញផលិតផលកសិកម្ម (ក្រោយការប្រមូលព័ត៌មាន)
• បង្កើត ស្លាកសញ្ញាសម្គាល់លើផលិតផលសម្រាប់ដាក់លក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter