ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូលក់ជីកសិកម្ម និងថ្នាំកសិកម្ម
ចេញ​ផ្សាយ ០៣ សីហា ២០២០
77

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូលក់ជីកសិកម្ម និងថ្នាំកសិកម្ម បានចំនួន ០៦ ដេប៉ូ ក្នុងនោះរួមាន៖ ស្រុកបូរីជលសារ ០១ដេប៉ូ ស្រុកទ្រាំង ០៣ដេប៉ូ និងស្រុកត្រាំកក់ ០៣ដេប៉ូ។ ជាលទ្ធផល ក្រុមការងារបានជុំរុញអោយដាក់ពាក្យចូលរៀនវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ០៣ដេប៉ូ ចេញលិខិតកែតម្រូវចំនួន ០២ដេប៉ូ និងណែនាំផ្ទាល់មាត់ ០១ដេប៉ូ និងបានពិនិត្យឯកសារពាក់ពន្ធ័ការដឹកជញ្ជូន ចែកចាយជីកសិកម្មបាន ១ឡាន ក្នុងស្រុកទ្រាំង។
ក្នុងពេលនោះ ក្រុមការងារបានបន្តផ្សព្វផ្សាយច្បាប់ស្ដីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងវិធានសុវត្តិភាពក្នុងការធ្វើអាជីវកម្ម។

 

ចំនួនអ្នកចូលទស្សនា
Flag Counter