ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរបូរី ប្រជុំលើកផែនការធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របី
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
185

ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរបូរី និងសហការី បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងពេទ្យសត្វឃុំមកពីបណ្តាឃុំចំនួន០៤ រួមមានឃុំបាស្រែ ឃុំអង្គរបូរី ឃុំព្រៃផ្គាំ និងឃុំពន្លៃ ដើម្បីលើកផែនការធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របី ព្រមទាំងបានផ្តល់សម្ភារៈចាំបាច់រួមមានសឺរ៉ាំង ម្ជុល និងថ្នាំលាបដំបៅទុកសម្រាប់ចែកជូនកសិករ។ កម្មវិធីនេះរៀបចំនៅសាលាឃុំព្រៃផ្គាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter