ចុះជួបពិភាក្សាជាមួយម្ចាស់កសិដ្ឋានភ្ញាស់កូនមាន់ស្រែចំនួន ០២ទីតាំង ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម និងភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
234

ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំលោកប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០២រូប និងមន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម ០១រូប ដើម្បីចុះជួបពិភាក្សាជាមួយម្ចាស់កសិដ្ឋានភ្ញាស់កូនមាន់ស្រែចំនួន ០២ទីតាំង ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម និងភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងបច្ចេកទេសបន្ថែម និងណែនាំពីផលប្រយោជន៍នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគទុកសម្រាប់ប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter