ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្តចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវបង្កើនរដូវរបស់កសិករ នៅឃុំរមេញ និងឃុំព្រៃខ្លា ស្រុកកោះអណ្ដែត
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
234

ថ្ងៃពុធ ៩ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត ដឹកនាំមន្រ្តីចំនួន ០៣រូប សហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្ដែត ចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវបង្កើនរដូវរបស់កសិករ នៅឃុំរមេញ និងឃុំព្រៃខ្លា ស្រុកកោះអណ្ដែត តាមរយៈការប្រើប្រាស់ជីធម្មជាតិ ដោយកាត់បន្ថយការប្រើប្រាស់ជីគីមី នៅប្រើតែជីអ៊ុយរ៉េ តែមួយមុខ ហើយត្រឹមតែកម្រិត 88 គ.ក្រ/ហ.ត។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter