ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០
ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែឈានទៅរកលក្ខណ:ពាក់កណ្តាលពាណិជ្ជកម្ម ដល់កសិករចំនួន ៣៥នាក់ មកពីបណ្តាភូមិក្នុងឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ក្រោមអធិបតីភាពលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក នួន ឃីម មេឃុំត្រពាំងគ្រញូង។ នាឱកាសនោះ លោកប្រធានក៏បានធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការសាងសង់ឡជីវឧស្ម័នផងដែរ។ កម្មវិធីនេះរៀបចំនៅសាលាឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម