ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្តចុះអន្តរាគមន៍ជម្ងឺប្លាស់ (ផ្សិត) ជម្ងឺរលួយគល់ (បាក់តេរី) និងមមាចត្នោត លើដំណាំស្រូវរបស់ កសិករ
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
93

ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត ដឹកនាំមន្ត្រីការិយាល័យ ចំនួន ០៤រូប សហការជាមួយអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង លោកមេភូមិអូរពោធិ៍ និងភូមិពន្លះ  រួមជាមួយក្រុមហ៊ុនថ្មាំកសិកម្ម អាងយ៉ាង ០៣រូប និងមានការចូលរួមពីប្រជាកសិករ ចំនួន ២២នាក់ ស្រី ០៣នាក់
ចុះអន្តរាគមន៍ជម្ងឺប្លាស់ (ផ្សិត) ជម្ងឺរលួយគល់ (បាក់តេរី) និងមមាចត្នោត លើដំណាំស្រូវរបស់ កសិករ ចំនួន ០២គ្រួសារ  នៅភូមិត្រពាំងពន្លះ និងភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter