ថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០
មន្រី្តអង្គភាពអនុវត្តគម្រោង PPIU/TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរបរិស្ថាន CFAVC បានចុះពិនិត្យមើលថ្នាលសាបពូជ បង្ហាញ មានពូជស្រូវក្រអូបផ្កាមាលតីនិងពូជស្រូវស្រូវក្រអូបផ្ការំដួល និងពិនិត្យការរៀបចំដីសំរាប់ស្ទូង បានចំនួន ៣គ្រួសារ ជាសមាជិកសហគមន៍កសិកម្មត្រពាំងក្រញូង ស្ថិតក្នុងភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ព្រមទាំងបានកំណត់ថ្ងៃស្ទូង នៅថ្ងៃទី ៣០/០៧/២០២០ និង ថ្ងៃទី ០៦-០៧/០៨/២០២០ ខាងមុខនេះ។
ចំពោះការពិនិត្យឃើញថា ដីមានលក្ខណៈសើមនៅឡើយ សំណាបលូតលាស់បានល្អ ឫសច្រើននិងវែង និងសំណាបមានពណ៌បៃតងខ្ចី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម