ថ្ងៃចន្ទ ៧ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចុះពិនិត្យទីតាំងលក់បន្លែធម្មជាតិរបស់សហភាពសហព័ន្ធសហគមន៍កសិកម្ម នៅក្នុងបរិវេណការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់។ លោកប្រធាន បានផ្តល់យោបល់ឱ្យសហភាពសហព័ន្ធជួយប្រមូលទិញបន្លែពីសហគមន៍កសិកម្មដោយយកទីតាំងនោះជាកន្លែងប្រមូលផ្តុំបន្លែ ហើយលោកប្រធាន បានសំណូមពរឱ្យកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ជួយគាំទ្រស្តង់ចល័តចំនួន០៣ និងតុ ចំនួន៦ សម្រាប់តាំងលក់បន្លែនៅបរិវេណខាងមុខការិយាល័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម