វគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជា ជំនាន់ទី១-៧ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម
ចេញ​ផ្សាយ ២៣ កក្កដា ២០២០
73

ថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០៣រូប បានចូលរួមកិច្ចប្រជុំលើកទី៣ ជាមួយអតីតសិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្ត្របសុព្យាបាលអនុវត្តនៅកម្ពុជា ជំនាន់ទី១-៧ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ខេត្តកំពង់ចាម រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) តាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) ក្រោមជំនួយថវិការបស់ DTRA-BTRP សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងចែករំលែកព័ត៌មានជំងឺឆ្លងសត្វនៅតាមបណ្តារាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការបន្តជម្រុញ និងលើកទឹកចិត្តអោយអ្នកចិញ្ចឹមសត្វបង្កើនផលិតភាពផលិតកម្មរបស់ខ្លួនអោយបានកាន់តែច្រើន ខណ:ពេលដែលការនាំចូលត្រូវបានកាត់បន្ថយជាពិសេសធានាបាននៅសន្តិសុខស្បៀងក្នុងកំឡុងពេលកើតមានជំងឺកូវីដ-១៩ ទូទាំងសកលលោក ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ការិយាល័យជំនាញ និងមន្ត្រីជាអតីតសិក្ខាកាម CAVET សរុបប្រមាណ ៥០នាក់ មកពីបណ្តារាជធានីខេត្តទាំង២៥។

ចំនួនអ្នកចូលទស្សនា
Flag Counter