ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត ចុះពិនិត្យស្ថានភាពស្រែបង្ហាញ និងប្រមូលទិន្នន័យ ចំនួន ១៨សំណាក
ចេញ​ផ្សាយ ២៣ កក្កដា ២០២០
250

ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៣រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិ ចុះពិនិត្យស្ថានភាពស្រែបង្ហាញ និងប្រមូលទិន្នន័យ ចំនួន ១៨សំណាក ដែលក្នុងមួយសំណាក មានផ្ទៃក្រឡា ១ ០០០សង់ទីម៉ែត្រក្រឡា ដើម្បីស្រង់ទិន្នន័យ កំពស់ដើម ចំនួនដើម និងស្ថានភាពជម្ងឺផ្សិត (ប្លាស់) នៅភូមិក្រាំងដៃ ឃំុធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។

-បានចុះពិនិត្យស្ថានភាពស្រែបង្ហាញ ពូជស្រូវសែនក្រអូប ភូមិម៉ើនទំរង់ ឃុំស្រង៉ែ ស្រុកទ្រាំង

ចំនួនអ្នកចូលទស្សនា
Flag Counter